|
|
Trent Alexander-Arnold នឹងមិនមែនជាជម្រើសដំបូងសម្រាប់ ការប្រកួតស្លូវេនីនៅថ្ងៃអង្គារនេះ របាយការណ៍របស់ Athletic ។ Conor Gallagher នឹងជំនួសគាត់ក្នុងជម្រើស 11នាក់ដំបូងរបស់ England។
ការសម្រេចចិត្តនេះមិនមានន័យថា Gareth Southgate នឹងមិនប្រើប្រាស់អនុប្រធានក្រុម Liverpool ក្នុងតួនាទីខ្សែបម្រើទៀតទេ។ ការអំពាវនាវនេះគឺអាស្រ័យទៅលើបំណងប្រាថ្នារបស់មេក្រុម Three Lions ដើម្បីបង្វិលក្រុមនៅក្នុងការប្រកួតវគ្គក្រុមទីបី។
អង់គ្លេសមាន4ពិន្ទុក្រោយពីរប្រកួត ហើយស្មើជាមួយស្លូវេនីនឹងគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គបន្ត។
Trent បានចាប់ផ្តើមនៅក្នុងការប្រកួតទាំងពីររបស់អង់គ្លេសនៅ Euros រហូតមកដល់ពេលនេះ ទោះបីជាគាត់ត្រូវបានគេប្ដូរចេញក្នុងតង់ទីពីរក្នុងឱកាសទាំងពីរក៏ដោយ។ Southgate បានប្រើគាត់នៅក្នុងខ្សែបម្រើហើយវាបានបង្កើតការជជែកវែកញែកជាច្រើនក្នុងចំណោមអ្នកគាំទ្រអង់គ្លេស។
យោងតាម Fabrizio Romano ក្លឹប AC Milan បានធ្វើការទំនាក់ទំនងដំបូងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់ Christopher Nkunku ។...
Tottenham កំពុងថ្លឹងថ្លែងការផ្លាស់ប្តូរមួយសម្រាប់ Ademola Lookman របស់ Atalanta នេះបើយោងតាមការរាយការណ៍របស់ talkSPORT ។...
យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា Crystal Palace កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Arsenal Reiss Nelson ក្នុងការផ្លាស់ប្តូរតម្លៃ 15 លានដុល្លារ។...
• សៀន សុភក្រ្តា បានរងរបួស ដាច់ ACL និងបែកទ្រនាប់ជង្គង់ អំឡុងពេលប្រកួតជាមួយ ក្លិបអាយអេសអាយ ដង្កោសែនជ័យ នៅសប្តាហ៍ទី1 (សម្រាករយៈពេលច្រើនជាង 8ខែ)...
អនាគតរបស់ Gianluigi Donnarumma នៅ PSG កំពុងតែលេចចេញជារូបរាងចំពេលមានការចាប់អារម្មណ៍ពី Manchester City ដោយអ្នកចាំទីវ័យ 26 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការផ្លាស់ប្តូររយៈពេលវែង។ យោងតាមលោក Alfredo Pedulla បានឱ្យដឹងថា Man City កំពុងផ្តល់កិច្ចសន្យារយៈពេល 5 ឆ្នាំដែលមានតម្លៃ 16 លានដុល្លារក្នុងមួយរដូវកាល បូករួមទាំងប្រាក់រង្វាន់ដែលអាចមានសរុបយ៉ាងហោចណាស់ 80 លានដុល្លារនៅក្នុងប្រាក់ឈ្នួល និងការលើកទឹកចិត្តក្នុងរយៈពេលនៃកិច្ចព្រមព្រៀងនេះ។...